រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៣០០នាក់

ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៣០០នាក់ សម្រាប់បំពេញអោយក្របខ័ណ្ឌកងឯកភាព ដូចជា ៖

បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់
កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់
មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម ចំនួន ៣០នាក់
វិទ្យាស្ថានសេនាធិការ ចំនួន ២០នាក់ ៕
ដោយ ៖ ង៉ាន់ ទិត្យ