វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវដ៏កម្រទៅកាន់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ឱ្យឈប់វាយលុកអ៊ុយក្រែន ក្រោយរុស្ស៊ីបាញ់មីស៊ីលលើរដ្ឋធានីកៀវ ស្លាប់មនុស្សកើនដល់ ១២ នាក់។
លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកមិនសប្បាយចិត្តទាល់តែសោះ ការដែលរុស្ស៊ីវាយលុកទីក្រុងកៀវសាហាវបែបនេះ។
មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ការធ្វើបែបនេះ គឺមិនចាំបាច់ទៀតទេ លោកប្រធានាធិបតី វ្ល៉ាឌីមៀ គួរតែបញ្ឈប់ទៅ ហើយងាកមកធ្វើកិច្ចព្រមព្រៀងសន្តិភាពឲ្យបានរួចរាល់។
ការអំពាវនាវរបស់លោក Trump ដោយផ្ទាល់ទៅកាន់លោក Putin នេះ ធ្វើឡើងមុនពេលបេសកជនរបស់គាត់ គឺលោក Steve Witkoff ធ្វើដំណើរទៅរុស្ស៊ីជាលើកទី៤ ក្នុងសប្តាហ៍នេះ ជួបពិភាក្សាជាមួយលោក Putin ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងតាមដែលអាចធ្វើទៅបាន៕
ប្រភព ៖ AFP
Leave a Reply