(ខេត្តកំពង់ធំ)៖ នៅវេលាម៉ោង ១៥និង៣០នាទី រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងបន្សល់នឹងខ្យល់កន្ត្រាក់ខ្លាំងបានវាយប្រហារ ឃុំចុងដូង ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កឲ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួនសរុប ៥៦ ខ្នង។
ការពិនិត្យបឋមបង្ហាញថា មានផ្ទះជាច្រើនដែលរងការខូចខាតដំបូលស័ង្កសី ក្បឿង និងសម្យាប ដោយខ្លះខូចខាតត្រឹមផ្នែកខ្លះ ខណៈមួយចំនួនខូចខាតទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅភូមិខ្សាច់ល្អិត ភូមិគូ និងភូមិទួលសាលា នៃឃុំចុងដូង។ បច្ចុប្បន្ន ឈ្មោះម្ចាស់ផ្ទះទាំង ៥៦ ខ្នងបានចុះបញ្ជីស្រាប់។
អាជ្ញាធរមូលដ្ឋានកំពុងសហការជាមួយកងកម្លាំងសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះ បំពេញការវាយតម្លៃស្ថានភាពខូចខាត និងស្នើសុំជំនួយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ៕
ដោយ ៖ ប៊ុនរដ្ឋា
Leave a Reply