អាមេរិកជួយនាំសន្តិភាពដល់ប្រទេសអាហ្វ្រិក សង្ឃឹមបានរ៉ែកម្រ

បរទេស ៖ ប្រទេស រវ៉ាន់ដា និងកុងហ្គោ កាលពីថ្ងៃសុក្រ បានចុះហត្ថលេខា លើសេចក្តីប្រកាស ដែលអំពាវនាវឱ្យមានសេចក្តីព្រាង កិច្ចព្រមព្រៀងសន្តិភាព ក្រោមការសម្របសម្រួលពីភាគីសហរដ្ឋអាមេរិក ដែលសម្លឹងឃើញរ៉ែកម្រ នៅប្រទេសអាហ្វ្រិក ទាំងនោះ។

ប្រទេសទាំងពីរ បានកំណត់គោលដៅ នៃការឈានដល់សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី២ ខែឧសភា ហើយប្តេជ្ញា គោរពអធិបតេយ្យភាព របស់គ្នា ទៅវិញទៅមក បន្ទាប់ពីទទួលរងគ្រោះ ពីការកើនឡើងនៃក្រុមឧទ្ទាម ដូចជា ក្រុមប្រដាប់អាវុធ M23 ជាដើម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio «រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរបានប្តេជ្ញាសម្របសម្រួល តាមរយៈបណ្តាញ ដែលមានស្រាប់ ដើម្បីបង្កើតសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពដំបូង សម្រាប់ការត្រួតពិនិត្យគ្នា ទៅវិញទៅមក របស់ភាគីពាក់ព័ន្ធ»។

ក្រោយមានកិច្ចព្រមព្រៀងជាប្រវត្ថិសាស្ត្រ មានការរំពឹងទុកថា នឹងនាំមកនូវការវិនិយោគសាធារណៈ និងឯកជនសំខាន់ៗ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់ ដែលសម្បូរទៅដោយសារធាតុរ៉ែ រួមទាំង សារធាតុ tantalum និងមាស នៅប្រទេសអាហ្វ្រិកទាំងនោះ៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *