ផ្សាភ្ជាប់ជាមួយប្រជាជន ថ្នាក់ដឹកនាំបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិ​ការសឹក​រងព្រះវិហារ បន្តនាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅជូន​ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ

ព្រះវិហារ៖ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករង​ព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារព្រមទាំង​មន្ត្រីការងារបាន​អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនប្រជាពលរដ្ឋ ១៥គ្រួសារ ដែលរងផលប៉ះពាល់ និងរងគ្រោះដោយគ្រោះធម្មជាតិខ្យល់​កន្ត្រាក់ ស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ។

អំណោយដែលចែកជូនកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥មាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ ក្រុមការងារក៏បានប្រគេនគ្រឿងឧបភោគ បរិភោគដល់ព្រះសង្ឃគង់នៅវត្តដាច់ស្រយាលមួយអង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងផងដែរ៕
ដោយ៖ឡុង សំបូរ