នគរបាល បានអះអាងថា យ៉ាងហោចណាស់មានអ្នកស្លាប់ ៩នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងទីក្រុង Vancouver រដ្ឋធានីនៃខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស នៅឯពិធីបុណ្យតាមដងផ្លូវរបស់ជនជាតិហ្វីលីពីន។
អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយអត្តសញ្ញាណរបស់ជនបង្កហេតុ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ នគរបាលបញ្ជាក់ថា ពួកគេមានទំនុកចិត្តថា ឧបទ្ទវហេតុនេះមិនមែនជាអំពើភេរវកម្មនោះឡើយ។
គួរឧប្បត្តិហេតុនេះបានកើតឡើងភ្លាមៗ ក្រោយម៉ោង ៨យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៣ ម៉ោងសកល) នៅក្បែរវិថី East 41st Avenue & Fraser Street ពោលគឺមួយថ្ងៃមុនការបោះឆ្នោតរបស់កាណាដា ដែលជាការបោះឆ្នោតសកល។ មនុស្សម្នាបានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យដែលត្រូវគេស្គាល់ឈ្មោះថា Lapu Lapu។
ក្រោយកើតហេតុការណ៍នោះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំមានទុក្ខសោកជាខ្លាំងនៅពេលដែលបានឮអំពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ នៅឯពិធីបុណ្យ Lapu Lapu ក្នុងទីក្រុង Vancouver កាលពីល្ងាចមិញនេះ»។
ចំណែកលោក David Eby រដ្ឋមន្ត្រីប្រចាំខេត្ត British Columbia បានលើកឡើងថា លោក «តក់ស្លុត និងសោកសៅជាពន់ពេក ពេលបានឃើញព័ត៌មានបង្ហោះនៅលើបណ្ដាញសង្គម X៕
Leave a Reply