[UPDATE] ឥណ្ឌាវាយប្រហារប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ខណៈក្រុងអ៊ីស្លាម៉ាបាតប្ដេជ្ញាសងសឹក ក្រោយការសម្លាប់អ្នកទេសចរនៅកាស្មៀរ
ឥណ្ឌាបានបាញ់មីស៊ីលទៅកាន់ទឹកដីប៉ាគីស្ថាននៅព្រឹកថ្ងៃពុធ ៧ ឧសភាសប្ដាហ៍នេះ ក្នុងការកើនឡើងនៃភាពតានតឹងយ៉ាងខ្លាំងរវាងគូប្រជែងមានអាវុធនុយក្លេអ៊ែរទាំងពីរ ដោយទីក្រុងអ៊ីស្លាម៉ាបាត(Islamabad )បានប្តេជ្ញាសងសឹក។
រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួនប្រាំបួន ដោយហៅថាជាការវាយប្រហារយ៉ាងជាក់លាក់លើជំរំភេរវករ នៅក្នុងតំបន់ កាស្មៀរ (Kashmir) គ្រប់គ្រងដោយប៉ាគីស្ថាន ប៉ុន្មានថ្ងៃបន្ទាប់ពីបានស្តីបន្ទោសទីក្រុង Islamabad សម្រាប់ការវាយប្រហារដ៏សាហាវទៅលើផ្នែកគ្រប់គ្រងដោយឥណ្ឌានៃតំបន់ជម្លោះដែលបានសម្លាប់អ្នកទេសច២៦នាក់កាលពីខែមុន។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានប្រាប់សារព័ត៌មាន AFP ថា ជនស៊ីវិលបីនាក់បានរងរបួសក្នុងការវាយប្រហារលើទីតាំងយ៉ាងហោចណាស់ចំនួនប្រាំ។
លោក Asif បាននិយាយថា ពួកលោកបានបញ្ជាក់ពីរបាយការណ៍នៃជនស៊ីវិលបីនាក់ដែលត្រូវបានសម្លាប់ រួមទាំងកុមារម្នាក់។
នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ អ្នកនាំពាក្យយោធាប៉ាគីស្ថាន បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨ នាក់ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយនៅលើបណ្ដាញសង្គម X ថាឥណ្ឌាបានបើកការវាយប្រហារដ៏កំសាក លើទីតាំងចំនួនប្រាំនៅក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាគីស្ថានដោយបន្ថែមថាទីក្រុង Islamabad មានសិទ្ធិគ្រប់បែបយ៉ាងក្នុងការសងសឹកឆ្លើយតបទៅនឹង “ទង្វើនៃសង្រ្គាម” ដែលបង្កឡើងដោយឥណ្ឌា។
លោក Sharif បានបន្ថែមថា ប្រជាជាតិទាំងមូលឈរជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប៉ាគីស្ថានលើ របៀបដោះស្រាយជាមួយសត្រូវ” ហើយបាននិយាយថាសត្រូវនឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលបានជោគជ័យក្នុងចេតនាអាក្រក់របស់ខ្លួនឡើយ៕
Leave a Reply