ថ្ងៃទី ៨ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន។
លោក Xi Jinping បានលើកឡើងថា ខ្ញុំបានធ្វើកិច្ចពិភាក្សាការងារប្រកបដោយ មិត្តភាពយ៉ាងស៊ីជម្រៅជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា ដោយបានឈានដល់គំនិតឯកភាពរួមសំខាន់ៗថ្មីៗជាច្រើន ។
យើងបានរួមគ្នាចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅ ថែមមួយកម្រិតទៀតនូវទំនាក់ទំនង ភាពជាដៃគូសហការនិងសម្របសម្រួល ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ីក្នុងឱកាសរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិន ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀត ក៏ដូចជាការបង្កើតអង្គការសហប្រជាជាតិ» ។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបាន ធ្វើជាសក្ខីភាពនៃការផ្លាស់ប្តូរឯកសារ សហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី។
Leave a Reply