(កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរ ការ រោង ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារសហរដ្ឋអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងតិ៍២,២លានតោនក្នុងមួយឆ្នាំ មានទីតាំងស្ថិតនៅតំបន់ហោងសំណំ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ។
ក្នុងឱកាសសាទរនៃសមិទ្ធផលថ្មីនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាម រយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ ដោយ៖ ១/ បង្កើតការវិនិយោគក្នុងស្រុក កាន់តែ ច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់ ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។
សម្ដេចធិបតី សូមឱ្យគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ, បង្កលក្ខណៈ ដើម្បីធា នាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្តទៅមុខ និង ចីរភាព។ ជាមួយគ្នានេះ, សូមម្ចាស់ ក្រុម ហ៊ុន ត្រូវថែរក្សាឱ្យបាននូវគោលការណ៍ នៃក្រមប្រតិបត្តិ ក្នុងការយកចិត្តទុកដាក់ថែទាំ សុខុ មាលភាពអ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ផ្សេងៗ ឱ្យបានជា អតិ បរមា ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា មូលហេតុសំខាន់ក្នុងការ ការពារផលប្រយោជន៍សហគមន៍ គឺដើម្បីផ្តល់ភាពកក់ក្តៅ, បង្កើត និងបង្កើនផលប្រយោជន៍ ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវរក្សាតម្លៃ អាស្រ័យនឹងសក្កានុពល ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
Leave a Reply