ចៅក្រមអាមេរិក រារាំងបម្រាមរបស់លោក Trump លើនិស្សិតអន្តរជាតិនៃសកលវិទ្យាល័យ Harvard ចៅក្រមសហព័ន្ធមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា តុលាការនឹងបន្តសុពលភាពដីការារាំងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីការដកហូតជាបន្ទាន់នូវសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់សាលាដ៏មានកិត្យានុភាពនេះ ដែលត្រូវបានជាប់គាំងនៅក្នុងសមរភូមិជួរមុខជាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។

ចៅក្រមអាមេរិក រារាំងបម្រាមរបស់លោក Trump លើនិស្សិតអន្តរជាតិនៃសកលវិទ្យាល័យ Harvard
ចៅក្រមសហព័ន្ធមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា តុលាការនឹងបន្តសុពលភាពដីការារាំងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីការដកហូតជាបន្ទាន់នូវសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់សាលាដ៏មានកិត្យានុភាពនេះ ដែលត្រូវបានជាប់គាំងនៅក្នុងសមរភូមិជួរមុខជាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។
ចៅក្រមប្រចាំតំបន់របស់អាមេរិក លោកស្រី Allison Burroughs នៅទីក្រុង Boston បានប្រកាសពីចេតនារបស់ខ្លួនក្នុងការដាក់ចេញដីកាបឋមមួយ រយៈពេល ៦ថ្ងៃបន្ទាប់ពីលោកស្រីបានផ្តល់ដីកាបណ្តោះអាសន្នលើកដំបូងដល់សាលា Harvard ដែលរារាំងសកម្មភាពរបស់រដ្ឋបាលលោក Trump ក្នុងការមិនអនុញ្ញាតឱ្យចុះឈ្មោះនិស្សិតអន្តរជាតិ។
គួរឱ្យដឹងថា រដ្ឋបាលលោក Trump បានបើកការវាយប្រហារពហុមុខលើសាកលវិទ្យាល័យចំណាស់ជាងគេ និងមានទ្រព្យស្ដុកស្ដុម្ភបំផុតរបស់អាមេរិកមួយនេះ ដោយបានបង្កកជំនួយរាប់ពាន់លានដុល្លារ និងមូលនិធិផ្សេងទៀត ហើយស្នើឱ្យបញ្ចប់ស្ថានភាពលើកលែងពន្ធរបស់ខ្លួន និងបើកការស៊ើបអង្កេតថា តើ Harvard កំពុងរើសអើងលើបុគ្គលិកស្បែកស អាស៊ី ភេទប្រុស អ្នកមិនស្រលាញ់ភេទដូចគ្នា អ្នកដាក់ពាក្យការងារទូទៅ ឬយ៉ាងណា។
ស្ថាប័នអប់រំដ៏ល្បីល្បាញមួយនេះបាននិយាយថា ការលុបចោលសមត្ថភាពរបស់ Harvard ក្នុងការចុះឈ្មោះសិស្សអន្តរជាតិនឹងបង្កការខូចខាតយ៉ាងខ្លាំង ខណៈច្រើនជាងមួយភាគបួននៃស្ថាប័នសាលានេះគឺជានិស្សិតអន្តរជាតិ ហើយតួលេខជិត ៦០% នៃនិស្សិតបញ្ចប់ការសិក្សានៅសាលា Harvard គឺមកពីប្រទេសផ្សេងៗទូទាំងសកលលោក៕