ទឹកជំនន់នៅរដ្ឋ អាហ្សាំ របស់ឥណ្ឌា បានសម្លាប់មនុស្ស៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកស្លាប់ឡើងដល់៨៤នាក់

យោងទៅតាមរបាយការណ៍និងព័ត៌មាន ពីប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋអាស្សាំ(Assam) មនុស្ស ៥ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋ អាហ្សាំ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃពុធដែលនាំឱ្យចំនួនអ្នកស្លាប់ពាក់ព័ន្ធទឹកជំនន់កើនឡើងដល់ ៨៤ នាក់។

មនុស្សជិត១ លាននាក់នៅក្នុង ស្រុកចំនួន ២៧ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។

ទឹកជំនន់បានជន់លិចភូមិចំនួន ២៥៨០ ។ មនុស្សចំនួន១៥៧.០០០នាក់ កំពុងបន្តជ្រកកោនក្នុងជំរំ និងមជ្ឈមណ្ឌលចែកចាយចំនួន ៣៦៥ កន្លែង ។

កម្រិតទឹកនៃទន្លេ ព្រហ្មបុត្រ (Brahmaputra) កំពុងហូរកួចខ្លាំងលើសពីកម្រិតគ្រោះថ្នាក់។

យោងតាមក្រុមអាជ្ញាធរឧទ្យានកាលពីថ្ងៃពុធ សប្ដាហ៍នេះ បានឱ្យដឹងថាសត្វព្រៃចំនួន ១៥៩ ក្បាលរួមទាំងសត្វរមាសចំនួន ៩ ក្បាលបានស្លាប់នៅឧទ្យានជាតិ កាហ្ស៊ីរាំងកា (Kaziranga) ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងដ្ឋនេះ ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *