អ៊ុយក្រែនបំផ្ទុះស្ពានតភ្ជាប់តំបន់គ្រីមៀទៅរុស្ស៊ី

កៀវ ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ បានប្រកាសទទួលខុសត្រូវការបំផ្ទុះគ្រាប់បែកនៅក្រោមស្ពានដែលតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ប្រទេសរុស្ស៊ី ខណៈតំបន់នេះ បានក្លាយជាគោលដៅវាយលុករបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងឆ្នាំ ២០២២។

សេវាសម្ងាត់អ៊ុយក្រែន ហៅកាត់ SBU និយាយថា ខ្លួនបានធ្វើប្រតិបត្តិការពិសេសថ្មីមួយ ដោយបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកកម្ទេចស្ពានតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ប្រទេសរុស្ស៊ី ជាលើកទីបី ដែលលើកនេះធ្វើឡើងពីក្រោមទឹក។

ភ្នាក់ងារ SBU បាន ផ្សព្វផ្សាយ វីដេអូ ដែល បង្ហាញ ពី ការ ផ្ទុះ ចេញ ពី ក្រោមទឹក រួម ជាមួយ រូបថត នៃ ការ ខូចខាត មួយ ចំនួន នៅ ចំហៀង ស្ពាន។ ប៉ុន្តែ ទំហំ នៃ ការ ខូច ខាត ឬមនុស្សរបួសបណ្ដាល មក ពី ការ បំផ្ទុះ នេះ គេនៅមិនទាន់ដឹងទេ ហើយ ស្ពាន ប្រវែង ១៩គីឡូម៉ែត្របាន ដំណើរការ ដូច ធម្មតា វិញនៅ រសៀល ថ្ងៃ អង្គារ។

បើតាមភ្នាក់ងារ SBU ខ្លួនបានបំផ្ទុះគ្រឿងផ្ទុះជាង ១.០០០គីឡូក្រាម ដែលបានលួចបង្កប់ជាប់សសរក្រោមទឹករបស់ស្ពាន។ ទន្ទឹមគ្នា អ៊ុយក្រែនបាននិយាយថា ស្ពាននេះគឺជាគោលដៅវាយប្រហារស្របច្បាប់របស់ខ្លួន៕

ប្រភព ៖ AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *