ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មានការស្ទះខ្លាំងក្រោយពេលភាគីថៃបានកែសម្រួលពេលវេលាបើកច្រក

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន។ បើទោះបី​ជា​យ៉ាងណាមន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រជាជនទាំងពីរផងដែរ។

សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចជាឯកតោភាគី កែសម្រួលពេលវេលាបើកនិងបិទច្រកព្រំដែន ដោយបើក​ចាប់​ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគីត្រូវបានបិទ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *