សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលអញ្ជើញជួបជាមួយព្រះអង្គម្ចាស់ Haakon រជ្ជទាយាទនៃប្រទេសន័រវែស

(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតពេលអញ្ជើញជួបសំណេះសំណាលជាមួយព្រះអង្គម្ចាស់ Haakon រជ្ជទាយាទនៃប្រទេសន័រវែស ក្នុងឱកាសសម្តេចធិបតី អញ្ជើញចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ៕