ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៣ ខែ មិថុនា ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយក្រសួងអប់រំយុវជននិងកីឡា. សហការរៀបចំបច្ចេកទេសដោយសហព័ន្ធកីឡាវាយសីកម្ពុជា បង្កើតឡើងផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ធំ ១.លើកកម្ពស់ផ្សព្វផ្សាយកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែមានចលនា និងសកម្មភាពផុលផុស បង្កើន ការយល់ដឹងស្មារតីកីឡា និងចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាវាយសី ដើម្បីអភិវឌ្ឍន៍ កីឡាជាតិមួយនេះឱ្យកាន់តែមានសក្តានុពលខ្ពស់ ។
២. បណ្តុះបណ្តាល និងបង្កើនការប្រកួតដើម្បីស្វែងរកឱ្យឃើញទេពកោសល្យថ្មីៗទៀត របស់កីឡាករ កីឡាការនីវ័យក្មេងដែលបង្ហាញពីសមត្ថភាព និងការអភិវឌ្ឍន៍ជំនាញរបស់ពួកគេសម្រាប់បន្តវេន ទៅថ្ងៃអនាគត ។ ៣. ត្រៀមលក្ខណៈសម្បត្តិជាមុនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ ។
Leave a Reply