អតីតមេចលនាបាតុកម្មគាំទ្រយោធារបស់ប្រទេសថៃ មានគម្រោងធ្វើបាតុកម្មរយៈពេលយូរនៅខាងក្រៅវិមានរដ្ឋាភិបាលនៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ដើម្បីទាមទារឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ លាលែងពីតំណែងជានាយករដ្ឋមន្ត្រី ។
គម្រោងធ្វើបាតុកម្មនេះកើតមានឡើង បន្ទាប់ពីលេចធ្លាយសារសន្ទនាតាមទូរស័ព្ទរវាងលោកស្រីនាយករដ្ឋមន្ត្រី ជាមួយនឹងសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ។
យ៉ាងណា លោកស្រី ផែថងថាន ក៏បានចេញការសុំទោសសាធារណៈចំពោះការលេចធ្លាយនេះផងដែរ ហើយលោកស្រីថែមទាំងអំពាវនាវឲ្យទាំងរដ្ឋាភិបាល យោធា និងពលរដ្ឋថៃត្រូវរួមដៃសាមគ្គីគ្នា និងត្រូវតែការពារអធិបតេយ្យភាពរបស់ខ្លួន ។
ប្រភព ៖ Khaosod
Leave a Reply