ប្រទេសចិនបានចេញការព្រមានយ៉ាងខ្លាំងប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលបង្កឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន។
ក្រសួងពាណិជ្ជកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ប្រសិនបើស្ថានភាពបែបនេះកើតឡើង ប្រទេសចិននឹងមិនទទួលយកឡើយ ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
អ្នកនាំពាក្យមួយរូបត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Bloomberg ថា វាត្រូវបានបង្ហាញថាមានតែការប្រកាន់ខ្ជាប់នូវគោលការណ៍ និងជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ប៉ុណ្ណោះ ទើបប្រទេសមួយអាចការពារសិទ្ធិស្របច្បាប់របស់ខ្លួនបាន។
ដោយសំដៅទៅលើយុទ្ធសាស្ត្រដែលនៅបន្តពីអតីតរដ្ឋបាលលោក Biden ក្នុងការដាក់ពន្ធទៅវិញទៅមក ឬពន្ធបដិការ អ្នកនាំពាក្យរូបនេះបាននិយាយថា នេះគឺជាទង្វើធម្មតានៃការសម្លុតជាឯកតោភាគី ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងរំខានដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិធម្មតា។
ការព្រមាននេះកើតឡើងស្រពេលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ធ្វើការដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើននៅមុនថ្ងៃផុតកំណត់ថ្ងៃទី ៩ ខែកក្កដា ខណៈការផ្អាកពន្ធបដិការរយៈពេល ៩០ ថ្ងៃ ជិតផុតកំណត់៕
Leave a Reply