រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) សូមបញ្ជាក់ជូនផងដែរថា MOU ឆ្នាំ 2000 នេះ ត្រូវបានតម្កល់នៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងផ្សព្វផ្សាយជាវីដេអូឃ្លីបស្តីពីខ្លឹមសារៈសំខាន់ៗនៃ MOU ឆ្នាំ 2000នេះ។