បរទេស ៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានបង្ហាញខ្លួន ជាសាធារណៈ លើកដំបូង ចាប់តាំងពីប្រទេសជាតិ មានសង្គ្រាម ជាមួយប្រទេសអ៊ីស្រាអែល។
លោក Ayatollah Ali Khamenei បានចូលរួមពិធីសាសនា ក្នុងទីក្រុង Tehran កាលពីចុងសប្តាហ៍មុន បើយោងតាមរូបភាព ដែលត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហើយជាការបង្ហាញ ជាសាធារណៈលើកដំបូង របស់មេដឹកនាំកំពូលរូបនេះ ចាប់តាំងពីមានបទឈប់បាញ់ ជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២៤ ខែមិថុនា។
វីដេអូដែលចាក់ផ្សាយ ដោយទូរទស្សន៍រដ្ឋ បង្ហាញពីលោក Ali Khamenei ស្វាគមន៍អ្នកគោរពបូជា នៅវិហារឥស្លាមមួយ ក្នុងអំឡុងពេលពិធីរំលឹកខួប ពាក់ព័ន្ធនឹងអ្នកដែលទទួលរងនូវការបៀតបៀន, តស៊ូមតិ និង លះបង់ ឈ្មោះ Imam Hussein ដែលជាកាលបរិច្ឆេទដ៏សំខាន់ សម្រាប់អ្នកកាន់សាសនា អ៊ីស្លាម Shia។
ការបង្ហាញខ្លួនចុងក្រោយ របស់ លោក Ali Khamenei គឺនៅថ្ងៃទី១៨ ខែមិថុនា នៅពេលដែលលោកបានថ្លែងសុន្ទរកថា ចំពេលមានសង្រ្គាម ជាមួយអ៊ីស្រាអែល៕
ប្រភពពី AFP
Leave a Reply