បរទេស ៖ មនុស្ស យ៉ាងហោចណាស់ ចំនួន៩នាក់បានស្លាប់ បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមួយ បានបាក់ នៅក្នុងរដ្ឋ Gujarat ភាគខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Press Trust of India។
លោក Rushikesh Patel រដ្ឋមន្ត្រីសុខាភិបាល នៃរដ្ឋ Gujarat បាននិយាយថា រថយន្តជាច្រើនគ្រឿង បានស្ថិតនៅលើស្ពាន ក្នុងពេលដែលផ្នែកមួយ នៃស្ពានបានដួលរលំ បញ្ជូនមនុស្ស ជាច្រើននាក់ ធ្លាក់ចូលទៅក្នុងទន្លេ។ លោកបាននិយាយថា ក្រៅពីស្លាប់មនុស្សជិត១០នាក់ ក៏មានមនុស្ស៩នាក់ ត្រូវបានជួយសង្គ្រោះ ផងដែរ។
ស្ពាន ដែលត្រូវបានសាងសង់ ក្នុងឆ្នាំ១៩៨៥មួយនេះ ស្ថិតនៅក្នុងស្រុក Vadodara នៃរដ្ឋ Gujarat ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ។
ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសឥណ្ឌាត្រូវបានបំផ្លាញ ជាយូរមកហើយ ដោយការព្រួយបារម្ភអំពីសុវត្ថិភាព ដែលពេលខ្លះ នាំឱ្យមានគ្រោះមហន្តរាយធំៗ នៅលើផ្លូវហាយវ៉េ និងស្ពាន។
នៅឆ្នាំ២០២២ ស្ពានខ្សែកាប ដែលមានអាយុកាលមួយសតវត្ស បានដួលរលំចូល ទៅក្នុងទន្លេក្នុងរដ្ឋ Gujarat ដោយបានបញ្ជូនមនុស្ស រាប់រយនាក់ ធ្លាក់ចូលទៅក្នុងទឹក និងសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣២នាក់៕
ប្រភពពី CNN
Leave a Reply