មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសេចក្តីប្រកាសពីការដំឡើងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ភាពមិនប្រាកដប្រជាអំពីទស្សនវិស័យសេដ្ឋកិច្ចសកលមានកម្រិតខ្ពស់ និងបានជំរុញឱ្យប្រទេសនានាធ្វើការដោយស្ថាបនា ដើម្បីសម្រួលដល់បរិយាកាសពាណិជ្ជកម្មមានស្ថិរភាព។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយថា ខ្លួននឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលចេញផ្សាយការធ្វើបច្ចុប្បន្នភាពចំពោះទស្សនវិស័យសេដ្ឋកិច្ចសកលនៅចុងខែកក្កដា មុនកាលបរិច្ឆេទកំណត់ការដំឡើងពន្ធថ្មីនៅថ្ងៃទី ១ ខែសីហា សម្រាប់ការចរចាពាណិជ្ជកម្ម។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធសប្តាហ៍នេះបានពង្រីកសង្គ្រាមពាណិជ្ជកម្មសកលដោយការដំឡើងពន្ធថ្មីចំនួន៥០ភាគរយលើការនាំចូលទង់ដែងទៅសហរដ្ឋអាមេរិក និងដំឡើងពន្ធ៥០ភាគរយលើទំនិញពីប្រទេសប្រេស៊ីល ដែលទាំងពីរនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ខែសីហា ហើយលោកក៏បានប្រកាសការដំឡើងពន្ធខ្ពស់សម្រាប់ប្រទេសចំនួន២១ផ្សេងទៀត។
អ្នកនាំពាក្យ IMF បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ថា «ការវិវឌ្ឍន៍ទាក់ទងនឹងពាណិជ្ជកម្មកំពុងកើតឡើង ហើយភាពមិនប្រាកដប្រជាមានកម្រិតខ្ពស់»។ «ប្រទេសនានាគួរតែបន្តធ្វើការដោយការស្ថាបនា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា»។
ការព្រួយបារម្ភអំពីការដំឡើងពន្ធគយនៅពេលខាងមុខរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យអាប់អ៊ួដល់ចក្ខុវិស័យសម្រាប់រោងចក្រនៅទូទាំងសហរដ្ឋអាមេរិក អាស៊ី និងអឺរ៉ុប នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
Leave a Reply