ក្រុងបាវិតទទួលបានផ្លូវបេតុងមួយខ្សែទៀត
ស្វាយរៀង៖រដ្ឋបាលក្រុងបាវិតកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការជួសជុលលើកកម្រិតផ្លូវមួយខ្សែប្រវែង ៩៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ពីផ្លូវប្រភេទថ្មមិចទៅជាប្រភេទផ្លូវបេតុង ។ផ្លូវនេះស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុនដីញូវីនេទៀន (THE NEW VENETIAN RESORT CO.LTD) និងសប្បុរសជននានាក្នុងក្រុងបាវិត ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ដោយបានចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវ ដែលធ្វើឱ្យការងារស្ថាបនាផ្លូវបានប្រព្រឹត្តទៅដោយរលូន។
លោកអភិបាលក្រុងបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានជំរុញការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាស្រុក ក្រុង នានាក្នុងខេត្តស្វាយរៀង ជាពិសេសក្រុងបាវិតដោយមានទាំងគម្រោងស្ថាបនារបស់រាជរដ្ឋាភិបាល និងសប្បុរសជនចូលរួមផង ដើម្បីអភិវឌ្ឍន៍ក្រុងបាវិតឱ្យកាន់តែរីកចម្រើននិងផ្លាស់ប្តូរមុខមាត់ថ្មី៕
Leave a Reply