បរទេស៖ នាយករដ្ឋមន្ត្រី នៃ ប្រទេសអ៊ីស្រាអែល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា បទឈប់បាញ់នៅស៊ីរី អាចសម្រេចបាន តាមរយៈការប្រើប្រាស់កម្លាំងបាយ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយថា «បទឈប់បាញ់ នៅក្នុងប្រទេសស៊ីរី សម្រេចបាន តាមរយៈកម្លាំង… មិនមែន តាមរយៈការស្នើសុំ…មិនមែនតាមរយៈការអង្វរ – គឺ តាមរយៈកម្លាំង.. យើងកំពុងឈានដល់សន្តិភាព តាមរយៈកម្លាំង, ស្ងប់ស្ងាត់ តាមរយៈកម្លាំង សន្តិសុខ តាមរយៈកម្លាំង – នៅតំបន់ប្រឈមមុខ ចំនួន៧»។
ការអះអាង របស់លោក នាយករដ្ឋមន្ត្រី រូបនេះ បានធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារគោលដៅយោធា នៅក្នុងទីក្រុង ដាម៉ាស់ ក្នុងការឆ្លើយតប ទៅនឹងកងទ័ពរដ្ឋាភិបាលស៊ីរី ដែលវាយប្រហារ លើក្រុមសហគមន៍ Druze នៅភាគខាងត្បូង។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានវាយប្រហារប្រទេសស៊ីរី ម្តងហើយម្តងទៀត ចាប់តាំងពីក្រុមយុទ្ធជនអ៊ីស្លាម បានផ្ដួលរំលំមេដឹកនាំសម្ព័ន្ធមិត្ត របស់អ៊ីរ៉ង់ គឺ លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤៕
ប្រភពពី AFP
Leave a Reply