ដាកា ៖ យន្តហោះចម្បាំងមួយគ្រឿងរបស់បង់ក្លាដែស បានធ្លាក់ចំសាលារៀនមួយកន្លែងក្នុងរដ្ឋធានី Dhaka នៅថ្ងៃទី២១ ខែកក្កដា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់ និងជាង ១៧០នាក់ទៀតរងរបួស។
នេះគឺជាឧបទ្ទវហេតុអាកាសចរណ៍ដ៏អាក្រក់បំផុតសម្រាប់ប្រទេសបង់ក្លាដែស ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ចំពោះមូលហេតុនៅពីក្រោយកំពុងក្រោមដំណើរការស៊ើបអង្កេត។
ជនរងគ្រោះស្លាប់ និងរបួសភាគច្រើន គឺជាសិស្សសាលាមានវ័យក្មេង ដែលទើបតែត្រូវបានអនុញ្ញាតឱ្យចេញពីថ្នាក់រៀន ចំពេលយន្តហោះចម្បាំង F-7 BJI ផលិតនៅប្រទេសចិន បានបុកចូលសាលា និងមហាវិទ្យាល័យ Milestone៕
ប្រភព ៖ AFP

Leave a Reply