កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និងបានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល

កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និងបានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល

(ភ្នំពេញ)៖ កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល ។

នេះបើយោងតាមមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាថ្លែងប្រាប់បណ្តាញសារព័ត៌មាន ពីតំបន់ព្រំដែននៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា ៕