អ្នកនាំពាក្យក្រសួងការពារ​ជាតិ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះ អាវុធនោះទេ

អ្នកនាំពាក្យក្រសួងការពារ​ជាតិ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះ អាវុធនោះទេ

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ​ជាតិ បានបញ្ជាក់ថា «ខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះ អាវុធនោះទេ តែកងទ័ពថៃបានគំរាម កំហែងមក លើកងទ័ពខ្មែរ ដោយបណ្តេញចេញពីទឹកដីកម្ពុជា ប្រសិនបើកងទ័ពខ្មែរមិនចេញ ពួកគេនឹងប្រើប្រាស់ អាវុធបាញ់ប្រហារមកលើកងទ័ពខ្មែរ»។

លោកជំទាវ បានបញ្ជាក់ដូច្នេះ​នៅក្នុងសន្និ សីទសារ ព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃ ការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជានាថ្ងៃទី២៦ ខែកក្កដានេះ៕