អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថ្ងៃទី២៨កក្កដា ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ នៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់មកដល់ទាហានកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ដោយមានការទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹម មកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ។