លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់

(ភ្នំពេញ)៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់​ប្រជាពល​រដ្ឋថា ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់​គ្រប់គ្រាន់ជូនដល់ពួកគាត់ ។ នេះបើតាមបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឈានចូលដល់ថ្ងៃទី០៥ ដែលទាហាន​ឈ្លានពានថៃ បានបាញ់ប្រហារទាំងកម្រោលមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់​បែកផ្សែង​ពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់​អានសេះ និងកន្លែងផ្សេងៗទៀត ដោយមានការទម្លាក់គ្រាប់បែកចង្កោម បាញ់​អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹម មកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយ​កាន់កាប់​វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៕