(ខេត្តបន្ទាយមានជ័យ)៖ មេភូមិភាគ ៥កម្ពុជា និងមេភូមិភាគទី១ ថៃ បានឯកភាពគ្នា គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ។
យោងតាមជំនួបរវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែកក្កដា បានបញ្ចប់ហើយ ។
ចំពោះលទ្ធផលរួមមាន៖ សន្យាឈប់បង្កើនទ័ព ជៀសវាងការប្រឈមមុខដាក់គ្នា, ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងធ្ងន់ធ្ងរ ត្រូវផ្តល់យោបល់ពីថ្នាក់លើជាដើម ៕
Leave a Reply