បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃ ប្រទេសអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃចន្ទ ទី៤ ខែសីហា ថា លោកនឹងណែនាំ កងទ័ព អំពីផែនការសង្គ្រាម នៅតំបន់ហ្គាហ្សា ក្នុងសប្តាហ៍នេះ។
លោក នាយករដ្ឋមន្ត្រី បានអះអាងថា លោកនឹងកោះប្រជុំ គណៈរដ្ឋមន្ត្រីមួយ ដើម្បីសម្រេចថា តើត្រូវបន្តធ្វើសង្រ្គាម នៅហ្គាហ្សា ក្នុងរូបភាពយ៉ាងណា។
លោក បានមានប្រសាសន៍ថា «នៅចុងសប្តាហ៍នេះ ខ្ញុំនឹងកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីណែនាំកងទ័ព អំពីរបៀបដើម្បីសម្រេចបាន នូវគោលបំណង សង្រ្គាម បីចំណុច ធំៗ ដែលយើងបានកំណត់»។
លោក Benjamin បានរំលឹកឡើងវិញ ថា គោលដៅសង្រ្គាម ទាំងបី របស់អ៊ីស្រាអែល នៅតែជា «ការកម្ចាត់សត្រូវ ,ការដោះលែងចំណាប់ខ្មាំងរបស់យើង និង ការសន្យាថា តំបន់ហ្គាហ្សា នឹងមិនបង្កការគំរាមកំហែង ដល់អ៊ីស្រាអែលទៀតទេ»៕
ប្រភពពី AFP
Leave a Reply