BREAKING ៖ ម៉ាឡេស៊ី ស្នើឲ្យដាក់បញ្ជូនទាហានម៉ាឡេស៊ីទៅតាមព្រំដែនជម្លោះកម្ពុជា-ថៃ ដើម្បីពិនិត្យបទឈប់បាញ់ជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយកាសែតរដ្ឋម៉ាឡេស៊ី BERNAMA។

BREAKING ៖ ម៉ាឡេស៊ី ស្នើឲ្យដាក់បញ្ជូនទាហានម៉ាឡេស៊ីទៅតាមព្រំដែនជម្លោះកម្ពុជា-ថៃ ដើម្បីពិនិត្យបទឈប់បាញ់ជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយកាសែតរដ្ឋម៉ាឡេស៊ី BERNAMA។

កាសែតដដែលបានសរសេរថា អគ្គមេបញ្ជាការកងកំលាំងប្រដាប់អាវុធ ឧត្តមសេនីយ Tan Sri Mohd Nizam Jaffar បានស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Datuk Seri Anwar Ibrahim ផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យកងកម្លាំងម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

លោកបានមានប្រសាសន៍ថា ក្រុម AOT ត្រូវបានបង្កើតឡើងដោយតំណាងមកពីប្រទេសអាស៊ាន ហើយនឹងនៅលើមូលដ្ឋានព្រំដែនដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ៕