អ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក​ បានទៅដល់ទីតាំងជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ​ និងបានផ្សាយផ្ទាល់វីដេអូទៅកាន់ពិភពលោក

(ភ្នំពេញ)៖ អ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក​ បានទៅដល់ទីតាំងជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ​ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងបានផ្សាយផ្ទាល់វីដេអូទៅកាន់ពិភពលោក ។

វីដេអូយកចេញពីការផ្សាយផ្ទាល់របស់លោក Mrchael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច ដែលបានចុះទៅដល់មូលដ្ឋានជាក់ស្តែង ហើយបានផ្សាយបន្តផ្ទាល់ទាំងភ្លៀង ដោយសង្ខេបខ្លឹមសារដូចខាងក្រោម៖

ប្រជាជនកម្ពុជាត្រូវការសន្តិភាព

ក្មេងៗត្រូវការជម្រក ត្រូវការរៀន
គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក
ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត
ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់
នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម
គាត់ចង់បញ្ជាក់ទៅមិត្តភ័ក្រទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន
គាត់នឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី
ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ
គាត់បញ្ជាក់ម្តងហើយម្តងទៀត​ ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់
គាត់ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត
គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ​ ICJ ដើម្បីដោះស្រាយលើករណីនេះ
គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា ៕