Breaking News ៖ ស្លាប់ ២០នាក់ របួស ១៣០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្ររុស្ស៊ី

មូស្គូ ៖ មន្រ្តីសង្គ្រោះបន្ទាន់ក្នុងតំបន់បានរាយការណ៍នៅថ្ងៃទី១៨ ខែសីហានេះថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានៅក្នុងរោងចក្រមួយកន្លែងក្នុងទីក្រុង Ryazan ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ី បានបណ្តាលឱ្យមនុស្សយ៉ាងតិច ២០នាក់បាត់បង់ជីវិត និង១៣៤នាក់ផ្សេងទៀតរងរបួស។

យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ហេតុការណ៍ផ្ទុះដ៏កក្រើកនេះ បណ្តាលមកពីភ្លើងដែលបានឆាបឆេះក្នុងរោងជាងមួយរបស់រោងចក្រនោះ។ ទោះបីជាយ៉ាងណា អាជ្ញាធររុស្ស៊ីបាននឹងកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយសោកនាដកម្មដ៏អាក្រក់នេះ៕

ប្រភព ៖ The Strait Times