បេក្ខជនប្រឡងបាក់ឌុប គីម រ៉ាវិត ពិការដៃទាំងសងខាងដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខញញឹមរីករាយ

(ភ្នំពេញ)៖ ក្នុងការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ នៃដំណើរការសំណេរប្រឡងលើវិញ្ញាសាចំនួន២មុខវិជ្ជា នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងចំណោមបេក្ខជនដទៃទៀត គឺបេក្ខជន គីម រ៉ាវិត ពិការដៃទាំងសងខាង (សរសេរសំណេរប្រើប្រាស់ដោយជើង) បានដើរចេញពីបន្ទប់ប្រឡងនៃមណ្ឌលបឋមសិក្សាពោធិ៍សាត់ ប្រកបដោយទឹកមុខរីករាយ ។

គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន ២មុខវិជ្ជាគឺ ៖ អក្សរសាស្ត្រ និង រូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *