បាតុករអ៊ីស្រាអែលជំរុញឱ្យលោក Trump បង្កើតប្រវត្តិសាស្ត្រ​នៃកិច្ចព្រមព្រៀង​ចំណាប់ខ្មាំង​នៅហ្កាហ្សា

ក្រុមបាតុករអ៊ីស្រាអែល បានលើកបដាដ៏ធំមួយនៅឯទីលានចំណាប់ខ្មាំងកាលពីថ្ងៃសៅរ៍ ៣០ សីហា ដោយជំរុញឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump បង្កើតប្រវត្តិសាស្ត្រ និង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀងចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា។

កាលពីថ្ងៃ​សៅរ៍ដដែលនោះ ក្រុមគ្រួសារចំណាប់ខ្មាំងបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv អំពាវ​នាវ​ឱ្យរ​ដ្ឋាភិបាលអ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅដែនដីហ្កាហ្សា និងនាំយក​ចំណាប់​ខ្មាំងទាំ​ង​អស់​ម​ក​វិញ ក្នុងកិច្ចព្រមព្រៀងពេញលេញមួយ។

ក្រុមគ្រួសារបាននិយាយថា មានកិច្ចព្រមព្រៀងមួយនៅលើតុ ហើយ​បា​ន​ចោទប្រ​កាន់​នាយក​រដ្ឋម​ន្ត្រី ​លោក Benjamin Netanyahu ថាផ្តល់អាទិភាពដល់ការវាយលុករបស់យោធា សំខាន់​ជាង​ការ​វិល​ត្រឡប់របស់ចំណាប់ខ្មាំង និងបញ្ចប់សង្រ្គាម។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា កាលពីថ្ងៃសុក្រ ២៩ សីហា​ថា អ៊ីស្រាអែលបានប្រទះឃើញសាកសពចំណាប់ខ្មាំង ឈ្មោះ Ilan Weiss ពីតំបន់​ហ្កាហ្សាស្ទ្រីប​។

ទន្ទឹមនឹងការរកឃើញសាកសពរបស់ចំណាប់ខ្មាំង Weiss អ៊ីស្រាអែលនិយាយថា ចំណាប់​ខ្មាំង​ចំនួន​ ៤៩ នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ ក្នុងនោះមានតែ ២០ នាក់ប៉ុណ្ណោះដែ​ល​ត្រូវ​បាន​គេជឿថានៅមានជីវិត៕