ថៃ ៖ លោក អានុទីន ឲ្យអតីតមេធំក្រុមហ៊ុន PPT ធ្វើជារដ្ឋមន្ត្រីថាមពល

បាងកក ៖ លោក Anutin តែងតាំង អតីតមេធំក្រុមហ៊ុន PPT ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងថាមពលថៃ ថ្មី។

នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី លោក Anutin Charnvirakul ទើបបានបង្ហាញ​មុខ​ រដ្ឋមន្ត្រី​ចំនួន​៣​រូប​ សម្រាប់​ក្រុម​សេដ្ឋកិច្ច​របស់​លោក ក្នុងនោះ រួមមាន ទាំងលោក Atthapol Rerkpiboon អតីតនាយកប្រតិបត្តិ និងនាយកគ្រប់គ្រងក្រុមហ៊ុន PTT Public Limited ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងថាមពល ផងដែរ។

គួរបញ្ជាក់ថា លោក អានុទីន ទើបត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕

ប្រភពពី KhaosodEnglish