ចិន៖ ប្រតិភូសារព័ត៌មានបរទេស រួមមានទាំងកម្ពុជា ដែលមកពីប្រទេសអាស៊ាន+បី ថ្មីៗនេះត្រូវបានសារព័ត៌មានចិន People’s Daily អញ្ជើញទៅទស្សនាស្ពានខ្ពស់ជាងគេលើពិភពលោកប្រចាំខេត្ត Guizhou ដែលត្រៀមនឹងបើកដំណើរការឆាប់ៗនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និង សេដ្ឋកិច្ច ពិសេសមុខមាត់ខេត្តដ៏មានសក្ដានុពលរបស់ប្រទេសចិនមួយនេះ។
Huajiang Grand Canyon Bridge ត្រូវបានប្រសិទ្ធ គឺជាស្ពានខ្ពស់ជាងគេបំផុតលើពិភពលោក ដែលស្ថិតនៅក្នុងខេត្ត Guizhou ប្រទេសចិន។ ស្ពាននេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារ ដោយមានកម្ពស់រហូតដល់ ៦២៥ម៉ែត្រ ពីផ្លូវស្ពានទៅជ្រលងភ្នំ។
ក្រៅពីជាផ្លូវធ្វើដំណើរ ស្ពាន Huajiang Grand Canyon Bridge នេះក៏ត្រូវបានគេរៀបចំឡើងសម្រាប់ជាទីទាក់ទាញភ្ញៀវទេសចរ និងវិស័យទេសចរណ៍របស់ខេត្ត Guizhou ផងដែរ៕

Leave a Reply