យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific នៅទីក្រុងហុងកុង បានបន្តចុះចត និងសំចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ការចូលសំចតនេះដោយសារតែទីក្រុងហុងកុងទទួលរងខ្យល់ព្យុះ ឈ្មោះ Ragasa ហើយអាកាសយានដ្ឋានអន្តរជាតិតេជោ បានអនុញ្ញាតឱ្យចូលសំចតក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយយន្តហោះរបស់ក្រុមហ៊ុន Cathay Pacific ចំនួន ១៣គ្រឿង នឹងបន្តចុះចតជាបន្តបន្ទាប់រហូតដល់អស់នៅរសៀលថ្ងៃដដែលនេះ។

Leave a Reply