អង្គភាពពន្លត់អគ្គិភ័យកោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធ ទី២៤ ខែកញ្ញានេះថា មនុស្ស១៤នាក់បានស្លាប់នៅក្នុងតំបន់ Hualien ភាគខាងកើតកោះ ខណៈមនុស្ស១២៤នាក់បានបាត់ខ្លួន បន្ទាប់ពីបឹងមួយជារនាំងការពារនៅតំបន់ភ្នំមានទឹកពេញហៀរបណ្តាលឲ្យជន់លិចក្រុងក្នុងអំឡុងពេលព្យុះទីហ្វុង។
កោះតៃវ៉ាន់ ត្រូវបានរងការវាយប្រហារចាប់តាំងពីថ្ងៃចន្ទដោយព្យុះទីហ្វុង Ragasa ដែលពេលនេះកំពុង បក់ឆ្ពោះទៅកាន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ីគឺទីក្រុងហុងកុង។
បឹងដែលជារនាំងការពារ បង្កើតឡើងដោយបំណាក់ដីបង្កដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតដែលមានប្រជាជនរស់នៅដាច់ៗពីគ្នានៅកោះតៃវ៉ាន់ បានពេញហៀរច្រាំងកាលពីរសៀលថ្ងៃអង្គារដោយបញ្ជូនទឹកចូលទៅក្នុងទីក្រុង Guangfu ។
លោក Wang Tse-an បាននិយាយថា ភូមិ Dama ទាំងមូលរបស់លោក ដែលផ្តល់លំនៅឋានដល់ប្រជាជនប្រហែល ១.០០០នាក់ ត្រូវបានជន់លិច ហើយមនុស្សជាច្រើននៅតែជាប់គាំងខ្លួន។
លោក Wang ដែលជាអាជ្ញាធរភូមិបាននិយាយថា «វាមានភាពច្របូកច្របល់នៅពេលនេះ» ហើយភារកិច្ចសំខាន់បំផុតគឺធ្វើឱ្យប្រជាជនមានសុវត្ថិភាពនៅក្នុងទីជម្រកខណៈការផ្គត់ផ្គង់មិនទាន់អាចឆ្លងកាត់បាន។

Leave a Reply