ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក អំពីការវាយ ប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។
ខណៈពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួល ទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនមហាសន្និបាតអំពីការវាយប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។
នៅក្នុងឱកាសនៃកិច្ចពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្តី្រ មានជំនួបទ្វេភាគីជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសមភាគី មួយចំនួនទៀត រួមមាន ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី និងហ្គាំប៊ី។ ជំនួបពិភាក្សានេះបានផ្តោតលើការពង្រឹងកិច្ចស ទ្វេភាគី ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការក្នុងពហុភាគី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏រើនយកអាកាស នោះរៀបរាប់ត្រួសៗ ជូនរដ្ឋមន្ត្រីការបរទេសទាំងនោះ នូវបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃនឹងបានបញ្ជាក់សារជាថ្មីពីជំហររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុក ចិត្ត និងការអនុវត្តកិច្ចព្រមព្រៀងកន្លងមកថ្មីៗនេះឱ្យបានពេញលេញ និងស្មោះត្រង់ ដើម្បីឈានទៅកាន់ទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងបាន អញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ក្នុង គោលបំណងបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួម ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយស្ដារឡើង វិញនូវការជឿទុកចិត្តចំពោះការវិលទៅរកប្រក្រតីភាពវិញ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ៕

Leave a Reply