ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែលបានប្រារព្ធខួប២ឆ្នាំ នៃការវាយប្រហារ របស់ពួកហាម៉ាស់ «៧ តុលា ២០២៣ – ៧ តុលា ២០២៥» ខណៈកិច្ចចរចាត្រូវបានធ្វើឡើង ដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា។
អ៊ីស្រាអែលប្រារព្ធខួបលើកទី ២ នៃការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅថ្ងៃអង្គារនេះ ខណៈពេលដែលក្រុមហាម៉ាស និងក្រុមអ្នកចរចាអ៊ីស្រាអែល ធ្វើកិច្ចចរចាដោយប្រយោល ដើម្បីបញ្ចប់សង្រ្គាម រយៈពេលពីរឆ្នាំ នៅហ្គាហ្សា ក្រោមផែនការសន្តិភាព ដែលបានស្នើឡើង របស់សហរដ្ឋអាមេរិក។
កាលពី ពីរឆ្នាំមុន រហូតមកដល់ថ្ងៃនេះ នៅឯការបិទ ពិធីបុណ្យ Sukkot របស់ជនជាតិជ្វីហ្វ ត្រូវបាន ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឱ្យវាក្លាយជាថ្ងៃ ដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស។
យុទ្ធជនប៉ាឡេស្ទីនបានបំពានព្រំដែនហ្គាហ្សា-អ៊ីស្រាអែល ដោយវាយលុកសហគមន៍អ៊ីស្រាអែលភាគខាងត្បូង និងពិធីបុណ្យតន្ត្រីវាលខ្សាច់ ជាមួយនឹងការបាញ់កាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃ។
ការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្សចំនួន ១,២១៩នាក់ស្លាប់ នៅខាងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខរបស់ AFP ផ្អែកលើតួលេខផ្លូវការ របស់អ៊ីស្រាអែល។
ក្រុមសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥១ នាក់ ចូលទៅក្នុងហ្គាហ្សា ដែលក្នុងនោះ ៤៧នាក់ នៅតែជាប់ជាឈ្លើយសឹក រួមទាំង ២៥ នាក់ ដែលយោធាអ៊ីស្រាអែលនិយាយថា បានស្លាប់បាត់បង់ជីវិត៕
ប្រភពពី AFP

Leave a Reply