រូបថតស្ត្រីជនជាតិថៃឈ្មោះ Anchan Preelert ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៤៣ឆ្នាំ ពីបទប្រមាថ ព្រះ មហា ក្សត្រថៃ និងដែលត្រូវបានដោះលែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រោយ បានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ
រូបថតសមាជិកសភាថៃមកពីគណបក្ស Move Forward អ្នកនាង Rukchanok Srinork ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទប្រមាថ ព្រះមហាក្សត្រថៃ
គេអាចបកស្រាយទង្វើអសីលធម៌របស់ជនជាតិសៀមមួយចំនួននេះ បានច្រើនយ៉ាងជាអាទិ៍ ៖
ទី១៖ ជនជាតិនេះកើតមកមានធាតុលួចប្លន់ទឹកដីគេ ដើម្បីពង្រីកអាណាចក្ររបស់ខ្លួនឥតឈប់ឈរ ពីព្រោះប្រវត្តិសាស្ត្របានបង្ហាញថា ជនជាតិនេះកើតក្រោយខ្មែរឆ្ងាយណាស់ ហើយ បានដណ្តើមយកទឹកដីខ្មែរអស់ជាច្រើនមកហើយតាំងពីអតីតកាល។ ទោះជាយ៉ាងនេះក្តី សារជាតិ និងមហិច្ឆតាដ៏ឥតអៀនខ្មាសចង់បន្តប្លន់ទឹកដីរបស់ខ្មែរ ក៏ពួកនេះមិនបានបោះបង់ចោលនោះទេ។ ពួកគេនៅតែចិញ្ចឹមចិត្តចង់អង្គៀមយកទឹកដីខ្មែរតាមគ្រប់មធ្យោបាយ។ នៅពេលដែលមេដឹកនាំខ្មែរ ចេញមុខ តតាំងប្រឆាំងទប់ទល់ធ្វើឱ្យពួកគេអាម៉ាស់ ពួកគេក៏ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំខ្មែរតាមមធ្យោបាយថោកទាបនានាដោយភ្លេចគិតពីសេចក្តីថ្លៃថ្នូរ។
ទី២៖ ថាប្រជាជនសាមញ្ញទៅចុះក្រែងមិនសូវយល់ដឹងពីនយោបាយនិងប្រវត្តិសាស្ត្រ ប៉ុន្តែ ថ្នាក់ដឹកនាំនយោបាយនិងយោធាថៃមួយចំនួន ក៏មានចរិតគឃ្លើន ព្រហើនកោងកាចមិនខុសពីប្រជាជនសាមញ្ញដែលមានគំនិតជ្រុលនិយមទាំងនោះប៉ុន្មានទេ។ មើលចុះ មួយថ្ងៃៗ ពួកគេអួតក្អេងក្អាង ច្រឡោមខាង ដូចមនុស្សខ្វះការអប់រំ ពីព្រោះតែចង់បានទឹកដីរបស់ប្រទេសជិតខាង។ ជម្លោះជុំទិសជាមួយប្រទេសភូមិផងរបងជាមួយ ដោយគ្មានលើកលែងប្រទេសណាមួយ ទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញអំពីចរិតឈ្លានពានយ៉ាងកម្រោលរបស់ប្រជាជននិងថ្នាក់ដឹកនាំសៀមទាំងនោះ។
ទី៣៖ ប្រវត្តិវិទូ និងអ្នកសិក្សាស្រាវជ្រាវអំពីប្រទេសសៀមបានទាញការសន្និដ្ឋានមួយដ៏គួរឱ្យកត់សំគាល់ នោះគឺជនជាតិសៀមជាមនុស្សពោរពេញដោយពុតត្បុត លាក់គំនួច និងវៀចវេរ។ នៅចំពោះមុខ ពួកគេនិយាយសម្តីផ្អែមរលួយ រំអួយដល់ឆ្អឹង ប៉ុន្តែនៅពីក្រោយខ្នង លួចសង្គ្រឺតធ្មេញ និងលាក់កាំបិតចាំចាក់ពីក្រោយ។ នៅក្នុងកិច្ចការជំនួញ ឬការងារប្រទេសជាតិ ពួកគេស៊ីញ៉េនឹងដៃ លុបនឹងជើង។ ជាក់ស្តែង ចាប់តាំងពីកិច្ចព្រមព្រៀង MoU ឆ្នាំ២០០០ រហូតដល់កិច្ចព្រមព្រៀងរាប់មិនអស់ក្នុងដំណោះស្រាយព្រំដែន សៀមមិនដែលបានគោរពតាមអ្វីដែលខ្លួនបានសន្យានោះឡើយ។ កិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ត្រូវបានភាគីសៀមបំពានរាប់ដងមិនអស់ ហើយ មួលបង្កាច់ទម្លាក់កំហុសមកលើកម្ពុជាជាអ្នករំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៅវិញ ពោលគឺសៀមមានជំនាញច្បាស់លាស់ខាង «បៀមឈាមព្រួសដាក់អ្នកដទៃ»។ នេះជាឧទាហរណ៍ ជាក់ស្តែងមួយទៀតដែលឆ្លុះបញ្ចាំងអំពីចរិតពុតត្បុតដ៏អាក្រក់របស់ជនជាតិសៀម។
ទី៤៖ និយាយពីថ្នាក់ដឹកនាំកម្ពុជា ជាពិសេសលោក ហ៊ុន សែន ត្រូវបានជនជាតិសៀមចាត់ទុកជាអ្នកនយោបាយដ៏មានបទពិសោធន៍ខ្លាំងនិងមានឥទ្ធិពលខ្លាំងបំផុតទៅលើសង្គមនិងនយោបាយថៃ ពីព្រោះលោក ហ៊ុន សែន ស្គាល់នយោបាយថៃដូចបាតដៃ ហើយសូម្បីតែការផ្លាស់ប្តូរ នាយករដ្ឋមន្ត្រីថៃក៏ត្រូវបានលោក ហ៊ុន សែន ដឹងមុន និយាយមុន ហើយត្រូវទាំងអស់។ នេះជាចំណុចដែលធ្វើឱ្យជនជាតិសៀមជ្រុលនិយមរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបង្ខូចបង្កាច់ ប្រជាប្រិយភាពរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ នៅពេលដែលពួកគេមិនអាចកាច់បំបាក់មេដឹកនាំកម្ពុជា និងថែមទាំងចាញ់ប្រៀបមេដឹកនាំខ្មែរលើវិស័យនយោបាយ ការទូត និងផ្លូវច្បាប់ ពួកគេក៏ប្រើប្រាស់មធ្យោបាយថោកទាបមួយចំនួន ដូចបានលើកឡើងខាងលើ ដោយសារ តែអស់ជម្រើស។
ប៉ុន្តែសូមកុំភ្លេចថា មធ្យោបាយថោកទាបអសីលធម៌ដែលជនជាតិសៀមមួយចំនួននេះ បានប្រើមកលើថ្នាក់ដឹកនាំកម្ពុជា មិនបានធ្វើឱ្យប្រជាប្រិយភាពរបស់លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចុះខ្សោយនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ទង្វើដ៏អសីលធម៌ អគុណធម៌ និងអមនុស្ស នេះបានធ្វើឱ្យជនជាតិសៀមខ្លួនឯងកាន់តែអស់តម្លៃនៅចំពោះមុខសាធារណមតិជាតិ និងអន្តរជាតិ ពោលគឺមិនខុសអ្វីពីសុភាសិតដែលពោលថា «តម្រិះជិះកឯង» នោះឡើយ។
ឆ្លងកាត់ជម្លោះព្រំដែន ប៉ុន្មានខែចុងក្រោយនេះ ពិភពលោកបានស្គាល់ជនជាតិសៀមកាន់ តែច្បាស់ តាមរយៈភាពក្រឡិចក្រឡុចមិនអាចទុកចិត្តបាន។ និយាយសរុបដោយខ្លី ជនជាតិសៀមជ្រុលនិយមមួយចំនួននេះ បាននិងកំពុងជំរុញឱ្យសង្គម និងប្រជាជនថៃទាំងមូលបាត់បង់នូវសេចក្តីថ្លៃថ្នូរ និងឈានទៅរកភាពអាម៉ាស់កាន់តែខ្លាំងរហូតមិនអាចស្តារបាន ដោយសារឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន៕

Leave a Reply