[UPDATE] រដ្ឋាភិបាលនិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃ កើនឡើងដល់ ១៦២នាក់

អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong Angkasakulkiat បាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១៦២នាក់ ដែលកើនឡើងពីចំនួនអ្នកស្លាប់មុន ១៤៥នាក់។