អេឌីនប៊ឺក ៖ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ព្រិលទឹកកកធ្លាក់នៅប្រទេសស្កុតឡែន បានថយចុះយ៉ាងខ្លាំង ហើយអ្នកជំនាញបានព្រមានថានៅឆ្នាំ២០៨០ រដូវរងារខ្លះអាចមិនមានព្រិលធ្លាក់ទាល់តែសោះ។
ការណ៍នេះគំរាមកំហែងដល់អនាគត នៃរមណីយដ្ឋានជិះស្គីលើទឹកកក ដូចជានៅតំបន់ Lecht ដែលប្រឈមមុខនឹងរដូវកាលមិនល្អ និងព្រិលធម្មជាតិ ធ្លាក់មកមិនទៀងទាត់។
អ្នកវិភាគបានផ្តល់ទស្សនវិស័យអាកាសធាតុរយៈពេលវែង ដែលបង្ហាញឱ្យឃើញថា ឧស្សាហកម្មជិះស្គីរបស់ប្រទេសស្កុតឡែន អាចនឹងមិនរស់រានមានជីវិតក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួនទៀតនោះទេ៕
ប្រភព ៖ BBC

Leave a Reply