ស្ថានទូតចិនប្រចាំកម្ពុជា៖ «អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជា-ថៃឲ្យបានឆាប់បំផុត និងការពារប្រជាពលរដ្ឋស៊ីវិល»
(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជាលោក Wang Wenbin បានបង្ហាញសារពិសេសមួយនៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងថា អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល។ យើងសង្ឃឹមថា ភាគីទាំងពីរ [កម្ពុជា-ថៃ] នឹងអត់ធ្មត់ជាអតិប្បរមា ចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឱ្យបានកាន់តែឆាប់បំផុត ដើម្បីកសាងសន្តិភាពនិងស្ថេរភាពនៅតាមព្រំដែន និងដើម្បីផលប្រយោជន៍ប្រជាជន។
ប្រទេសចិន គឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការសន្ទនារ ឈានទៅកសាងសន្តិភាព ហើយចិន នឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួន ក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីកសាងសន្តិភាព។
អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសថា មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព ហើយសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ៕

Leave a Reply