គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចំណុផ្លូវជាតិលេខ១០​ ដែលបានបាក់ស្រុត​ ត្រូវបានជួសជុលកែសម្រួល​ និង​អនុញ្ញាត​ឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នឡេីងវិញ​។​ នេះបេីតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលឃុំអូរសោម​ ។​ គួរឱ្យដឹងដែរថា​ ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ដែលកំពុងសាងសង់បានប្រាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង មិនអាចធ្វើចរាចរណ៍បាន កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។