អ្នកវិទ្យាសាស្ត្រព្រមានថា ការថយចុះនៃការធ្លាក់ព្រិលក្នុងរដូវរងា កំពុងធ្វើឱ្យផ្នែកធំៗនៃភ្នំហិម៉ាល័យទទេស្អាត និងមានថ្មច្រើន ដោយរដូវរងាជាច្រើនថ្មីៗនេះឃើញមានទឹកភ្លៀងទាបជាងមធ្យម ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យភ្នំនេះប្រឈមមុខនឹងគ្រោះរាំងស្ងួតព្រិល ។
បើតាមប្រភពពីសារព័ត៌មាន BBC, ការកើនឡើងនៃសីតុណ្ហភាពដែលជាប់ទាក់ទងនឹងការឡើងកំដៅផែនដី កំពុងបណ្តាលឱ្យព្រិលរលាយលឿនជាងមុន និងបង្កើនភ្លៀងជំនួសឱ្យព្រិលនៅតំបន់ទំនាបដែលនាំឱ្យមាន «គ្រោះរាំងស្ងួតព្រិល» ។
ការធ្លាក់ចុះនៃការធ្លាក់ព្រិលនេះ បានគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកសម្រាប់មនុស្សរាប់រយលាននាក់ ដែលពឹងផ្អែកលើទន្លេ ដែលផ្គត់ផ្គង់ដោយព្រិលរលាយសម្រាប់ផឹក កសិកម្ម និងវារីអគ្គិសនី ។ វាក៏បង្កើនហានិភ័យនៃភ្លើងឆេះព្រៃ និងការរអិលបាក់ដីផងដែរ ៕
ប្រភព ៖ BBC

Leave a Reply