យុនដេ ៖ សន្និសីទថ្នាក់រដ្ឋមន្ត្រី របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានបើកធ្វើ នៅក្នុងរដ្ឋធានី យុនដេ ប្រទេសកាមេរូន
ចំពេលមានចលាចលសេដ្ឋកិច្ចសកល ជាប់ទាក់ទងនឹងសង្រ្គាម នៅមជ្ឈិមបូព៌ា។
ថ្លែងពេលបើកវេទិកា កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Ngozi Okonjo-Iweala អគ្គនាយក WTO និយាយថា «វាមិនមែនជារឿងសម្ងាត់ទេ ដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោក កំពុងជួបប្រទះការរំខាន ដ៏អាក្រក់បំផុត ក្នុងរយៈពេល ៨០ ឆ្នាំ កន្លងមកនេះ» ។
លោកស្រី បន្ថែមថា «មានតែឆន្ទៈនយោបាយ និង ការជំរុញនយោបាយរបស់សមាជិក ប៉ុណ្ណោះ ទើបអាចជួយឆ្ពោះទៅរកដំណោះស្រាយ»។
សមាជិក ១៦៦ ប្រទេស របស់ WTO ដែលតស៊ូដើម្បីបញ្ចប់កិច្ចព្រមព្រៀង ខណៈពួកគេត្រូវតែមានការអនុម័ត ដោយឯកច្ឆន្ទនោះ កំពុងប្រឈមមុខ ចំពោះការកែទម្រង់ និង ការអនុវត្តរបស់ខ្លួន។
ក្នុងពេលជួបជុំគ្នា រយៈពេល ៤ថ្ងៃ នៅក្នុងប្រទេសកាមេរូន, រដ្ឋមន្ត្រីពាណិជ្ជកម្ម មកពីជុំវិញពិភពលោក នឹងព្យាយាមស្តារឡើងវិញ នូវស្ថាប័នដែលចុះខ្សោយ ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ, ដំណើរជាប់គាំងនៃការចរចា និង ការកើនឡើងនូវលទ្ធិគាំពារនិយម៕
ប្រភពពី AFP

Leave a Reply