កង់បេរ៉ា ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong និយាយថា លោកស្រីនឹងធ្វើទស្សនកិច្ចប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង នៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាអំពីសន្តិសុខថាមពល ចំពេលមានការប្រឈមមុខនឹងការរំខាន ដែលបង្កឡើងពីជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ។
លោកស្រី Wong បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំជាមួយសមភាគីរបស់លោកស្រីនៅក្នុងប្រទេសទាំងបី នឹងជួយធានាថា អូស្រ្តាលីកំពុងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ចំពេលមានចលាចលនៅក្នុងទីផ្សារថាមពលសកល ។
លោកស្រី Wong ដែលមានវ័យ៥៨ឆ្នាំរូបនេះបន្ថែមថា លោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi នៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីសន្តិសុខថាមពល និងប្រេងឥន្ធនៈ ព្រមទាំងជម្លោះនៅមជ្ឈិមបូព៌ា ។
រីឯនៅទីក្រុងប៉េកាំង លោកស្រី Wong គ្រោងធ្វើកិច្ចសន្ទនាក្នុងកម្រិតការបរទេស និងយុទ្ធសាស្ត្ររវាងអូស្ត្រាលី-ចិនលើកទី៨ ជាមួយសមភាគីរបស់លោកស្រី គឺលោក Wang Yi ។ លោកស្រីថា ការជជែកនេះ នឹងជំរុញផលប្រយោជន៍របស់ពួកយើងឲ្យបានពេញលេញ និងគ្រប់គ្រងភាពខុសគ្នារបស់ប្រទេសទាំងពីរ ។
ចំណែកនៅទីក្រុងសេអ៊ូលវិញ លោកស្រី Wong នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun ខណៈដែលលោកស្រីចាត់ទុកប្រទេសនេះថា ជា “ប្រភពប្រេងឥន្ធនៈចម្រាញ់រួចដ៏សំខាន់បំផុតមួយរបស់អូស្ត្រាលី” ។
យោងតាម Straits Times, អូស្ត្រាលី ដែលភាគច្រើននាំចូលប្រេងឥន្ធនៈពីក្រៅប្រទេស បានជួបប្រទះនឹងការកង្វះខាតការផ្គត់ផ្គង់ក្នុងស្រុក ក្នុងអំឡុងពេលមានជម្លោះនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ បង្កឡើងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតគ្នាវាយប្រហារលើអ៊ីរ៉ង់ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
Australia slams reported targetting of citizen by Hong Kong (រូបភាពឯកសារ)
Australian and Japanese defence and foreign ministers meet in Tokyo (រូបភាពឯកសារ)
Australian foreign minister Penny Wong meets with Chinese FM Wang Yi (រូបភាពឯកសារ)

Leave a Reply