ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមវាស់ឃើញមានការថយចុះ

ស្ថានភាពកំពស់ទឹកនៅទន្លេយោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី០៦ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមឃើញមានការថយចុះចំនួន ០,១៤ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកកំពង់ចាមនៅសល់ ១០,៦៦ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៣,៧២ម៉ែត្រ ៕ ដោយ ធូ កុសល-កំពង់ចាមវាស់ឃើញមានការថយចុះ